The Voice Khmer Community of NSW in australia.



#UpdateCovid19 Khmer Community of NSW in australia.
#កម្មវិធីផ្សាយបន្តផ្ទាល់ប្រធានបទស្តីអំពី
#សំឡេងសហគមន៍ខ្មែរនៃរដ្ឋ NSW កំពុងជួបប្រទះប្រឈមមុខការរាតត្បាតជម្ងឺឆ្លង COVID-19 និងរងសំពាធផ្លូវចិត្ត ។
#ជីវិតនិងព្រះធម៌

វុឌ្ឍិធម៌
ធម៌​ដែល​នាំ​ឲ្យ​មាន​សេចក្តី​ចម្រើន​ហៅ​ថា “វុឌ្ឍិធម៌” ។ វុឌ្ឍិធម៌​មាន​ ៤​ ប្រការ ពោល​គឺ ៖
១- សេព​គប់​ជា​មួយ​សប្បុរស
សប្បុរស​ជា​មនុស្ស​ស្ងប់ ប្រព្រឹត្ត​សុចរិត​ដោយ​កាយ វាចា ចិត្ត ជាអ្នក​គោរព​ច្បាប់ មាន​ភូមិធម៌ មាន​ភូមិ​បញ្ញា គួរ​ដល់​ការគោរព​រាប់អាន។ មនុស្ស​ដែល​មិន​រឹងត្អឹង មិន​ចចេស​មុខ​រឹង បាន​ជ្រើសរើស​យក​សប្បុរសជា​កល្យាណ​មិត្ត សេព​គប់​ជិត​ដិត ។ មនុស្ស​មិន​រឹង​ត្អឹង​មាន​បំណងកសាង​ខ្លួន​ឲ្យ​បាន​ជា​មនុស្ស​ល្អ រមែង​ស្វែង​រក​​សប្បុរស​សម្រាប់​រំលឹក​ដាស់​តឿន​ខ្លួន​រក​ទី​ប្រឹក្សា​ល្អ មិត្តល្អ សៀវភៅ​ល្អ រហូត​ដល់​បរិយាកាស​សង្គម​ជុំ​វិញ​ខ្លួន​ក៏​ល្អ​ទៀត​ផង ដើម្បី​ជា​ឧបការៈ​ឲ្យ​មាន​បញ្ញា​ស្មារតី ។
២- ស្តាប់​ធម៌​របស់​សប្បុរស
ការ​សេព​គប់​ជា​មួយ​សប្បុរស​ដើម្បី​ឲ្យ​បាន​​ប្រយោជន៍ គឺ​ត្រូវ​ស្តាប់​ព្រះធម៌​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ស្តាប់​ក្រេប​យក​អត្ថរស​អំពី​ន័យ​សំខាន់​ៗ ជា​គ្រឿង​ដាស់​ស្មារតី​ខ្លួន​ឲ្យ​ភ្ញាក់​រលឹក ទាំង​ស្តាប់​ពី​បុគ្គល​ផ្ទាល់ ទាំង​អាន​សៀវភៅ តាំង​ចិត្ត​រៀន ស្រាវជ្រាវ​​សន្ទនា​សាក​សួរ នាំ​ឲ្យ​មាន​ការ​ចេះ​ដឹង​ពិត​ប្រាកដ ។
៣- ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​ត្រូវ​ទំនង
បាន​ឃើញ​បាន​ឮ បាន​អាន បាន​ស្តាប់ រួច​ហើយ​ក៏​ចេះ​​គិត​ពិចារណា​ដោយ​ខ្លួន​ឯង វែក​ញែក​រក​ហេតុ​ផល​ថា វត្ថុ​​ឬ​រឿង​នោះ​​គឺ​អ្វី? កើត​ឡើង​បាន​យ៉ាង​ណា? ដូចម្តេច​បាន​ជា​យ៉ាង​នោះ? តើ​ហេតុ​ផល​នេះ​វា​សម​គ្នា​ដែរ​ឬ​ទេ? ដូច​នេះ​ជា​ដើម ។
៤- បដិបត្តិ​​ធម៌​ដ៏​សម​គួរ​ដល់​ធម៌
ការ​​បដិបត្តិ​ត្រឹម​ត្រូវ​តាម​គោល​​ធម៌ នាំ​យក​ធម៌​ដែល​បាន​ស្តាប់​បាន​រៀន និង​បាន​ត្រិះរិះ​ឃើញ​ច្បាស់​ហើយ មក​បដិបត្តិ​កម្ចាត់​ភាព​សៅ​ហ្មង​ក្នុង​សន្តាន។ ការ​បដិបត្តិ​ជា​ការងារ​នាំ​មក​នូវ​ផល ដែល​ផល​រមែង​សមស្រប​ទៅ​តាម​ការងារ​ជា​ហេតុ​ដោយ​ពិត។

សមាសភាពវាគ្មិនចូលរួម៖
១-អ្នកសម្របសម្រួលដោយព្រ…

source

Thông tin liên hệ:

Mạng xã hội:

Trần Tính

Xin chào mọi người tên tôi là Trần Tính, năm nay 24 tuổi. Sở thích đi phượt và xem phim phim một mình. Hiện là Blogger at mofficeviettel.com. Mạng xã hội: hahalolo.com/@trantinh, gab.com/trantinh

Trả lời

Email của bạn sẽ không được hiển thị công khai. Các trường bắt buộc được đánh dấu *